ព័ត៌មានថ្មីៗ

លោកឧកញ៉ា ហេង សិទ្ធី និងលោកជំទាវបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកដល់កាកបាទក្រហមកម្ពុជា

កាលបរិច្ឆេត: 04/16/2020

នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ លោកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ម៉ារីថាម ម.ក និងលោកជំទាវ វ៉ាន់ សម្ជស្ស បានបន្តបរិច្ចាគនូវថវិកាសរុបចំនួន ១០០,០០០ ដុល្លារអាមេរិកដូចគ្នាទៅនឹងចំនួនបរិច្ចាគកាលពីឆ្នាំមុនផងដែរ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឳកាសខួបលើកទី ១៥៧ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ "ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា" ។